ខ្មែរណូត

ស្វែងរក

  • PR

    Hyundai សម្រេចបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUE ជាផ្លូវការ បន្ទាប់ពីជោគជ័យលើការលក់ជាលក្ខណៈ Digital កាលពី ៣សប្តាហ៍មុន

    BY Liny Chan February 22, 2021
    Hyundai សម្រេចបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUE ជាផ្លូវការ បន្ទាប់ពីជោគជ័យលើការលក់ជាលក្ខណៈ Digital កាលពី ៣សប្តាហ៍មុន

    ភ្នំពេញ៖ Hyundai សម្រេចបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUEជាផ្លូវការ ក្រោយការលក់នូវរថយន្តម៉ូដែលថ្មីនេះ ទទួលបានការជោគជ័យតាមការរំពឹងទុក បន្ទាប់ពីបានប្រកាសលក់ជាផ្លូវការជាលក្ខណៈDigital កាលពី៣សប្តាហ៍មុន។
    ៣សប្តាហ៍បន្ទាប់ពីការសម្ពោធជាផ្លូវការលក្ខណៈDigitalនៃរថយន្ត Hyundai VENUE True Lifestyle SUV ក្រុមហ៊ុន Hyundai Camko Motor បានបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUE ទាំងអស់។ នេះបញ្ជាក់អោយឃើញថាការសម្ពោធជាផ្លូវការលក្ខណៈdigitalនេះទទួលបានជោគជ័យដូចការរំពឹងទុករបស់លោកប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន។

    ក្នុងពិធីសម្ពោធជាផ្លូវការ Club Venue នៅម៉ោង ៥ រសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តទាំង៣ថ្ងៃរបស់ខ្លួន នៅផ្សារទំនើប AEON Mall Sen Sok លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor បានលើកឡើងថា ដើម្បីផ្សារភ្ជាប់ជាមួយនឹងពាក្យថា Hyundai VENUE True Lifestyle SUV, ក្រុមការងារយើងបាននាំមកនូវការកម្សាន្តសប្បាយ រីករាយ ជាមួយនឹងការលេងហ្គីតា ហើយចាប់ផ្ដើមប្រគុំតន្ត្រីជាមួយក្រុមការងាររបស់ហ៊ីយ៉ាន់ដាយទាំងមូល។

    លោកថា មានចម្ងល់ជាច្រើនពីអ្នកទស្សនា ថាហេតុអ្វីបានជាមនុស្សមមាញឹកដូចជាពួកយើងមានពេលរៀនលេងតន្ត្រី ចម្លើយគឺ ”ពួកយើងទទួលស្គាល់់ថាវាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែពួកយើងមានចំណង់ចំណូលចិត្តទៅលើតន្ត្រី ពួកយើងបានចំណាយពេលវេលាយ៉ាងមានតម្លៃរបស់យើងដើម្បីបង្កើតឡើងជាការផ្ដល់តម្លៃទៅលើពាក្យថា ”True Lifestyle”។
    ក្រុមតន្ត្រី Hyundai តំណាងអោយក្រុមការងាររបស់ Hyundai ទាំងមូលកំពុងបង្ហាញដល់អ្នកទាំងអស់គ្នាថាពួកគាត់បានដាក់់ចិត្តបង្កើតអ្វីល្អៗដើម្បីយើងយល់កាន់តែច្បាស់ពីពាក្យថា True Lifestyle ដោយមានភ្ជាប់ជាមួយនឹងបេសកកម្ម ចក្ខុវិស័យ និងពាក្យស្លោករបស់ VENUE។

    លោក Brian Ko បញ្ជាក់ថា អ្វីដែលធ្វើអោយក្រុមហ៊ុន Hyundai Camko Motor លេចធ្លោជាងដៃគូរប្រកួតប្រជែងនោះ គឺការឱ្យតម្លៃ ទៅលើទំនាក់ទំនងល្អជាមួយអតិថិជន។ ការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ ទោះជាពួកគាត់ទិញរថយន្តរួចហើយក៏ដោយ ហើយជាមួយនឹង Club VENUE ធ្វើអោយសេវាកម្មរបស់យើងកាន់តែល្អជាងមុនមួយកំរិតទៀត ដែលនឹងក្លាយជាកំណត់ត្រាថ្មីមិនអាចបំភ្លេចបានរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំថ្មីនេះ។

    គួរបញ្ជាក់ដែរថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្ម ដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្តអស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay