PR

ឡូយមែន! ក្រុមរាំ OMG ជុំគ្នាផឹក JINRO IS BACK និង រាំបទ BTS!

BY
Liny Chan
February 22, 2021

ក្រុមរាំ OMG មានក្តីរំភើបរីករាយ ក្រោយទទួលបានកាដូពីស្រា JINRO IS BACK និងបាននាំគ្នារាំបទ BTS រួមគ្នាយ៉ាងសប្បាយរីករាយ ខណៈកាន់ដបស្រា និងវត្ថុអនុស្សាវរីយផ្សេងៗទៀតដែលទទួលបានពីស្រាដ៏ល្បីល្បាញមួយនេះ។ កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily

នៅក្នុងប្រអប់កាដូនោះ គឺមានដូចជាស្រា Jinro is Back ចំនួន ៤ដប បណ្តោងសោរ ស្ទីកឃ័រ និងតុក្កតារូបគីង្គក់ ក្រណាត់សើមសម្លាប់មេរោគ និងកែវចំនួនពីរ។

ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេពេលកំពុងបើកនោះ សមាជិករបស់ OMG បានយកតុក្កតារូបគីង្គក់ទៅដាក់ជិតមុខរបស់ Tin Chhi ដោយសារតែមានមុខគួរអោយស្រលាញ់ដូចគ្នា សូម្បីតែហ៊េ្វនក៏ខំមិនថា Tin Chhi មុខដូចតុក្កតាតំណាង JINRO IS BACK ដែរ។

ក្រោយពីបើកប្រអប់កាដូរួច សមាជិកម្នាក់នៃក្រុមរាំ OMG Girls Dance Crew បានមូលគម្របដបស្រា រួចចាក់ចូលកែវជូនមិត្តរួមក្រុមរបស់គាត់។ សមាជិកពីរនាក់ផ្សេងទៀតបានញ៉ាំស្រានេះដោយខ្វែងដៃគ្នា ហើយបាននិយាយទាំងញញឹមបន្ទាប់ពីញ៉ាំស្រាអស់ពីកែវរបស់គាត់ថា៖ “ក្តៅពេញបេះដូង”។

មិនមែនត្រឹមតែជុំគ្នាបើកកាដូ ផឹកស្រា JINRO IS BACK និយាយគ្នាលេងតែប៉ុណ្ណឹងទេ ក្រុមរាំទាំងអស់បានជុំគ្នារាំបទ Dynamite របស់ BTS ទៀតផង។ បើចង់ដឹងថាឡូយប៉ុណ្ណា ចូលមើលវីដេអូទាំងអស់គ្នាណា៎!

តោះយើង! ជួបជុំជាមួយមិត្តរបស់អ្នក រាំកម្សាន្ត និងញ៉ាំស្រា JINRO IS BACK ទាំងអស់គ្នា៕

Share This Post: