ខ្មែរណូត

ស្វែងរក

  • PR

    ពិធីបើកសម្ពោធសាខាសិទ្ធអាជីវកម្មថ្មី (NEW FRANCHISE STORE)ក្នុងតំបន់សែនសុខ “ផាកកាហ្វេ ដឹហ្រ្គីនខំម្យូនីធីម៉ល” Park Café The Green Community Mall នាថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

    BY Liny Chan February 23, 2021
    ពិធីបើកសម្ពោធសាខាសិទ្ធអាជីវកម្មថ្មី (NEW FRANCHISE STORE)ក្នុងតំបន់សែនសុខ  “ផាកកាហ្វេ ដឹហ្រ្គីនខំម្យូនីធីម៉ល” Park Café The Green Community Mall នាថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

    ក្នុងនាមក្រុមហ៊ុនយូណាយធីតផាកឯ.កសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី“ផាកកាហ្វេដឹហ្រ្គីនខំម្យូនីធីម៉ល”ដែលសាខាថ្មីមួយទៀតក្នុងតំបន់ខណ្ឌសែនសុខដែលជាសាខាសិទិ្ធអាជីវកម្ម(FranchiseStore)ថ្មី១កន្លែងទៀត។ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់មានច្រើនជម្រើសកាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗដោយប្រើគ្រឿងផ្សំធម្មជាតិល្អៗស្រស់ៗជាផលិតផលក្នុងស្រុកសម្រាប់ការផលិតនិងរៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខភាព ការរៀបចំបែបទំនើប នៅ Park Café The Green Community Mall ។

    លោកហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត ផាក ឯ.ក បានបង្ហើបអោយដឹងបន្ថែមទៀតថាក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗដែលសុទ្ធតែជាសាខាសិទ្ធអាជីវកម្ម(Franchise Store)ចំនួន៥កន្លែងផ្សេងទៀតមានដូចជា៖
    សាខាព្រែកតាមាក់ផ្លូវជាតិលេខ6A, សាខាកាល់ម៉ែតនៅទីតាំងថ្មីក្បែរសណ្ឋាគារភ្នំពេញ, សាខាផ្លូវកប់ស្រូវ,សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តីនិងសាខាក្រុងកំពង់សោម ដែលនឹងត្រូវបើកបំរើអតិថិជននៅចុងត្រីមាសទី១នៃឆ្នាំ២០២១ខាងមុខនេះហើយសរុបរួមក្នុងឆ្នាំ២០២១នេះសាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់២៥សាខា។ ក្រុមហ៊ុននៅតែបន្តទទួលស្វាគមន៏ដៃគូសិទ្ធអាជីវកម្មបន្ថែមទៀតដើម្បីបំពេញតម្រូវការជូនទៅដល់បងប្អូនប្រជាជនទូទាំងប្រទេសកម្ពុជា។

    សូមរំលឹកផងដែរថា៖ ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ និង ជាមួយនឺងភោជនីយដ្ឋានដ៏ល្អប្រណិតប្រកបដោយបរិយាកាសល្អមានផាសុកភាពម្ហូបឆ្ងាញ់ៗគ្មានជាតិប៊ីចេងនិងសេវាកម្មរហ័សបែបទំនើប។ដោយមានការគាំទ្រពីសំណាក់អតិថិជនលើផលិតផល អាហារគ្មានប៊ីចេង កាហ្វេទឹកដោះគ្មានជាតិខ្លាញ់ (Zero Fat Milk) ប្រើទឹកឃ្មុំជំនួសស្ករ កាហ្វេភ្នំពេញឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈទឹកផ្លែឈើស្រស់ល្អជំនួយសុខភាព ផងដែរ។

    សូមអរគុណ!
    Tel: 012 545867

    Share This Post:
    MPO4D jitutoto mpo4d Mpoplay