ខ្មែរណូត

ស្វែងរក

  • PR

    រំភើបជំនួសក្រោមការបង្ហាត់បង្រៀនពីអ្នកឧកញ្ញា ឡេង ណាវ៉ាត្រា លោកសុន ដារ៉ាវុធ អ្នកគ្រប់គ្រងគម្រោង អចលនទ្រព្យ ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលគោរមងារជា ឧកញ៉ាក្មេងជាងគេនៅប្រទេសកម្ពុជា

    BY Liny Chan February 25, 2021
    រំភើបជំនួសក្រោមការបង្ហាត់បង្រៀនពីអ្នកឧកញ្ញា ឡេង ណាវ៉ាត្រា លោកសុន ដារ៉ាវុធ អ្នកគ្រប់គ្រងគម្រោង អចលនទ្រព្យ ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលគោរមងារជា ឧកញ៉ាក្មេងជាងគេនៅប្រទេសកម្ពុជា

    លោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែកគ្រប់គ្រងផ្នែកលក់នៃគម្រោងអចលនទ្រព្យ ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់ គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

    ឧកញ៉ា សុន ដារ៉ាវុធ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាអ្នកគ្រប់គ្រង និង ជាបុគ្គលិកគំរូមួយរូប ដែលមានស្នាដៃតស៊ូស្មោះត្រង់ជាមួយក្រុមហ៊ុន និងជួយរាល់គ្រប់កិច្ចការងារ គ្រប់គម្រោង អចលនទ្រព្យ ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាំង ពីដើមរៀងមកម៉្លេះ។

    លោកឧកញ៉ា គឺថ្នាក់ដឹកនាំម្នាក់ ដែលធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង ។ ទទឹមនឹងគ្នានោះដែរលោកឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរ ទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ គោរមងារ ជា ឧកញ៉ា បែបនេះ។ លោកឧកញ៉ា ត្រូវបានគេឲ្យដឹងទៀតថា មានកំណើតក្នុងត្រកូលកសិករ មកពីភូមិចុងព្រែក ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រវត្តិតស៊ូជាខ្លាំងលើការសិក្សាក៏ដូចការងារដើម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay