ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាកំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ធ្លាក់ខ្លួនឈឺដេកពេទ្យចេញច្រៀងមិនកើត មិនសូវមានអ្នកហៅថត ឥលូវនេះគ្មានលុយព្យាបាលជំងឺ

    BY Khmernote Media March 3, 2021
    តារាកំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ធ្លាក់ខ្លួនឈឺដេកពេទ្យចេញច្រៀងមិនកើត មិនសូវមានអ្នកហៅថត ឥលូវនេះគ្មានលុយព្យាបាលជំងឺ

    អ្នកនាង សំ ប៉ូលីដា ដែលជាសិល្បការិនី ផ្នែកកំប្លែង ដែលបច្ចុប្បន្នគាត់មានជំងឺប្រចាំកាយជាច្រើន និងជីវភាពខ្វះខាត ហើយពេលនេះអ្នកនាងក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានជំងឺប្រចាំកាយ ធ្វើឲ្យអ្នកនាងមិនអាចចេញច្រៀង ដើម្បីយកចំណូលមកទប់ថ្លៃព្យាបាលជំងឺបាន។

    យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហ៉ឺ…! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។ អ្នកនាង សំប៉ូលីដា បាននិយាយ ថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣៥០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អូនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ ។ ដោយក្តីគោរពៈ អ៉ឹម ជីវ៉ា

    Share This Post: