លោក ឃុំ ប៉ុណ្ណាដែត បកស្រាយការពិតរូបថតជួបជុំរបស់អ្នកនាង កែវ ចាន់និមល ដែលផ្អើលពេញហ្វេសប៊ុក
- March 9, 2021
ថ្មីៗនេះ មានការភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ក្រោយពេលលេចលឺដំណឹងថាអ្នកនាង កែវ ចាន់និមល ឆ្លងកូវីដ១៩ ស្រាប់តែមានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពរបស់អ្នកនាង កែវ ចាន់និមល និងមិត្តភក្តិជួបជុំគ្នាទទួលទានអាហារពេលល្ងាច ដែលមានមនុស្សចូលរួមយ៉ាងច្រើន។

ជុំវិញករណីនេះផងដែរ លោក ឃុំ ប៉ុណ្ណាដែត បានធ្វើការបញ្ជាក់លំអិតពីរូបភាព២សន្លឹក ដែលត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម ដើម្បីកុំឲ្យមានការយល់ច្រលំ។ លោកបានឲ្យដឹងថា រូបភាពដែលនាំឱ្យយល់ច្រឡំ ! បន្ទាប់ពីសាមីខ្លួនដែលមានក្នុងរូបថតនេះ ត្រូវបានផ្សព្វផ្សាយថា មានវិជ្ជមានកូវីដ-១៩ ក៏មានបណ្ដាញសារព័ត៌មាន Online និងអ្នកប្រេីប្រាស់បណ្ដាញសង្គមមួយចំនួន បានចេញផ្សាយបង្ហោះសារនានាភ្ជាប់នឹងរូបទាំងនេះ ដោយពុំទាំងដឹងប្រភពរូបច្បាស់លាស់។ ពោលគឺ ពុំបានប្រាកដថា រូបទាំងនេះ ថតនៅក្នុងពិធីអ្វី និងថតតាំងពីពេលណាផងនោះ? ដេីម្បីឱ្យច្បាស់ និងកុំឱ្យមហាជន មានការភាន់ច្រឡំ ជាពិសេសសាមីខ្លួនដែលមានក្នុងរូបថតនេះ មានការមន្ទិលសង្ស័យ ខ្ញុំសូមចូលរួមបញ្ជាក់អត្តសញ្ញាណរូបបន្តិច៖
-រូបទី១ ថតតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
-រូបទី២ ថតតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
អាស្រ័យហេតុនេះ សូមបណ្ដាញសារព័ត៌មាន Online និងអ្នកប្រេីប្រាស់បណ្ដាញសង្គម ពិសេសបងប្អូនមហាជន មេត្តាជ្រាប។ បេីអាច សូមឲ្យបណ្ដាសារព័ត៌មាន និងអ្នកប្រេីបណ្ដាញសង្គម ដែលផ្សព្វផ្សាយរូបទាំងនេះ មេត្តា ៖
ទី១. ចុះផ្សាយបកស្រាយបញ្ជាក់ឡេីងវិញ
ទី២. ដករូបទាំងនេះចេញ កុំផ្សព្វផ្សាយចែករំលែកបន្តទៀត🙏🙏🙏
៩ មីនា ២០២១


- Share This Post:






