ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ្នកនាង ឱក សុគន្ធកញ្ញា បញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន

    BY Khmernote Media March 9, 2021
    អ្នកនាង ឱក សុគន្ធកញ្ញា បញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន

    ក្រោយពីទទួលបានព័ត៌មានអ្នកនាង កែវ ចាន់និមល ស្វាមី ព្រមទាំងកូនស្រីទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ មានការលេចលឺតៗគ្នា ថា អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានអាការៈផ្តាសាយផងដែរ។ នៅព្រឹកនេះអ្នក ឱក សុគន្ធកញ្ញា បានធ្វើការបកស្រាយ និងថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានព្រួយបារម្ភ និងសួរសុខទុក្ខ ដោយអ្នកនាងរៀបរាប់ថាមិនមានអាការៈ ក្តៅខ្លួន ផ្តាសាយ ណាមួយគួរឲ្យសង្ស័យទេ។ អ្នកនាងបានរៀបរាប់បន្ថែមថា៖

    ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ! នាងខ្ញុំ ឱក សុគន្ធកញ្ញា អរគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា ! ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា 😘 🙏🙏🙏 សូមអរគុណ

    Share This Post: