លោក រ៉ាស៊ី បញ្ជាក់ថា ព្រោះតែវីដេអូមួយនេះ ទើបធ្វើអោយអ្នកនាង ចាន់ កែវនិមល ឆ្លងកូវីដ១៩ ដោយមិនដឹងខ្លួន
- March 9, 2021
ថ្មីៗនេះ មានភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង កែវ ចាន់និមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្យរកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ទាក់ទងនឹងករណីនេះផងដែរ លោក សុខ រ៉ាស៊ី ដែលជាដៃគូពិធីករជាមួយអ្នកនាង ចាន់ កែវ និមល បានឲ្យដឹងថា “ព្រោះតែ Video មួយនេះ ហើយ! ទើបគាត់ទទួលរង ដោយមិនបានដឹងខ្លួន 😭 ចាន់ កែវនិមល (Chan Keo Nimol)! មើលវីដេអូនេះ អ្នកនឹងបានដឹងថា គាត់បានធ្វើល្អប៉ុណ្ណា ដើម្បីសង្គម! តាមរយៈការងារខ្ញុំជាមួយគាត់ គាត់ក៏ការពារខ្លាំងណាស់ដែរ ពេលចូលធ្វើការ គាត់តែងវាស់កំដៅ ក្នុងកាបូបគាត់ តែងមានអាកុល និងពាក់ម៉ាស់ ពាក់របាំង ជានិច្ច! យើងនៅតែផ្តល់កំលាំងចិត្ត ដល់គាត់ និងគ្រួសារគាត់ ជូនពរអោយគាត់ និង គ្រួសារឆាប់ជាសះស្បើយ ដូចធម្មតាវិញ! សូមលើកទឹកចិត្តគាត់ទាំងអស់គ្នា! ដោយក្តីគោរព ពីខ្ញុំបាទ ដែលជាមិត្តរួមការងារ និង នៅជាបងប្អូនល្អ នឹងគ្នា រហូត ! ( សុខ រ៉ាសុី)”៕


- Share This Post:






