សិល្បៈ

ទីបំផុត ណុប ប៉ាយ៉ារិទ្ធ ប្រកាសថាលោកមានវិជ្ជមានជំងឺកូវីដ-១៩ ហើយពេលនេះកំពុងរង់ចាំរថយន្តក្រសួងសុខាភិបាលមកទទួល

BY
Sovann
March 9, 2021

នៅមុននេះបន្តិចតារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ថាលទ្ធផលធ្វើតេស្តរបស់លោកបានចេញមកហើយ គឺលោកពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ពិតប្រាកដមែន។ តាមរយៈសារនៅលើ Facebook របស់លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា៖

“មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល
អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”៕

Share This Post: