សិល្បៈ

លោក ណុប ប៉ាយ៉ារិទ្ធ បានទៅដល់អតីតសណ្ឋាគារ intercon ហើយ និងបានប្រាប់ពីបរិយាកាសក្នុងបន្ទប់ដែលថ្នាក់ដឹកនាំ បានរៀបចំជូនអ្នកជំងឺកូវីដ

BY
Khmernote Media
March 9, 2021

តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ថាលទ្ធផលធ្វើតេស្តរបស់លោកបានចេញមកហើយ គឺលោកពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ពិតប្រាកដមែន។ តាមរយៈសារនៅលើ Facebook របស់លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា៖

“មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”។

ហើយមុននេះមួយម៉ោងលោកបាន បន្តឲ្យដឹងថា៖ ឥលូវនេះខ្ញុំបានមកដល់សណ្ឋាគារ (The Great Duke Phnom Penh)​ អតីតសណ្ឋាគារ intercon ចាស់១ម៉ោងជាងហើយ ខ្ញុំសុខសប្បាយទេបងប្អូន ខាងសណ្ឋាគារ ខាងក្រសួងសុខាភិបាលនិងថ្នាក់ដឹកនាំលោកបានរៀបចំរួចជាស្រេចក្នុងបន្ទប់សម្រាកគឺមានផាសុខភាព មានខ្យល់អាកាសល្អ ខ្ញុំប្តេជ្ញាចិត្តថានិងព្យាយាមយកឈ្នះ ជំងឺនេះអោយបានបន្ថែមពីលើការព្យាបាលរបស់គ្រូពេទ្យ។

 

Share This Post: