G-Devith និង ទេព បូព្រឹក្ស ទៅធ្វើតេស្តទាំង២នាក់ ព្រោះជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ-១៩ដែរ
- March 9, 2021
នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ អ្នកសិល្បៈមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ខណៈដែលសិល្បៈករ សិល្បៈការនី មួយចំនួនទៀតបានជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល បាននាំគ្នាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយក្នុងនោះលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ក៏បានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដូចគ្នាហើយពួកគេក៏បានមកធ្វើតេស្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលទ្ធផលនៃការធ្វើតេស្តលើកទី១ គឺអវិជ្ជមាន។

តារាចម្រៀងរ៉េប ម្ចាស់បទ “ញីកែងជើង” បានរៀបរាប់ថា៖ “សួស្ដីបងប្អូនទាំងអស់គ្នា ដោយពេលនេះខ្ញុំទាំងពីរអ្នកបានធ្វេីតេស្តមេរោគកូវីត ១៩ រួចរាល់ហេីយដោយលទ្ធផលតេស្តលេីកទីមួយ គឺ (អវិជ្ជមាន) ប៉ុន្តែដោយមានការណែនាំពីលោកគ្រូអ្នកគ្រូពេទ្យអោយពួកខ្ញុំបន្តធ្វេីការ ចត្តាឡីសក្ត័ដោយខ្លួនឯងនៅផ្ទះរហូតដល់គ្រប់ ១៤ថ្ងៃ ដេីម្បីរង់ចាំការធ្វេីតេស្តលេីកទី ២ ម្តងទៀត ។ ដោយខ្ញុំទាំងពីរអ្នកសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបារម្មណ៍ ពីពួកខ្ញុំ ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា និង ស្តាប់តាមការណែនាំ សុខាភិបាល”៕


- Share This Post:






