សូ ដានីតា ទ្រាំមិនបានក្រោយលឺពាក្យថា “អោយតែឃើញតារាគឺខ្លាច” ហើយថាគ្មានអ្នកណាចង់ឆ្លងកូវីដនោះទេ
- March 11, 2021
នៅមុននេះបន្តិចអ្នកនាង សូ ដានីតា តារាសម្តែងល្បីឈ្មោះបានបង្ហោះប្រតិកម្មយ៉ាងខ្លាំងក្រោយពេលដែលនាងបានទៅមន្ទីរពេទ្យហើយស្រាប់តែលឺពាក់មួយម៉ាត់ ដោយមានការរើសអើងអ្នកសិល្បៈ ក្រោយពេលមានអ្នកសិល្បៈមួយចំនួនបានឆ្លងជំងឺកូវីដ-១៩។ អ្នកនាង សូ ដានីតា បានបង្ហាញអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង ពេលដែលលឺពាក្យរើសអើងមួយនេះ ក្នុងនាមនាងក៏ជាសិល្បៈការនីមួយរូបផងដែរ។

តារាស្រីរូបនេះបានបង្ហោះសារលើបណ្តាញសង្គមថា៖ “សួស្តីចា ចង់សុំនិយាយពី តារា&កូវិដ១៩ បន្តិច ខ្ញុំដឹងថាស្ថានភាពរាលដាលកូវិតខ្លាំង មកលើតារាៗ តែបងប្អូនគួរគិតថា តើតារារាប់រយរាប់ពាន់អ្នកកើតទាំងអស់មែន ??? ហើយតើតារានឹងអ្នកមិនតារា តើខុសគ្នាត្រង់ណា ? គឺយើងមនុស្សដូចគ្នា ចេះឈឺ ចេះខ្លាច ចេះកើតទុក្ខ ព្រួយបារម្ភ ចេះយំចេះសើច នឹង ចេះខ្លាចឆ្លងកូវិដដូចគ្នា តែចប្បុន្នគឺកូវិដឆ្លងតារាល្បីៗប្រចាំប្រទេសប៉ុន្មានមែន សួរថា តើពួកគាត់ចង់ឆ្លងទេ ? ពួកគាត់ក៏មិនចង់ឆ្លងដែរ តែបើពួកគាត់ឆ្លងហើយ ម្តេចបងប្អូនដែរជាហ្វេន ដែរជាមិត្ត ដែលជាមនុស្សរួមជាតិ មិនព្រមលើកទឹកចិត្តក្នុងការទទួលព្យាបាលពួកគាត់ផង ??? ខ្ញុំបានលឺម្សិលមុិញនៅមន្ទីពេទ្យ១ម៉ាត់ថា ( #អោយតែឃើញតារាគឺខ្លាចម៉ងអីឡូវ ) ខ្ញុំក៏ជាតារា តែខ្ញុំអត់បានកើត បងប្អូនដាក់សម្ពោធន៍និយាយប្រយោលអោយខ្ញុំលឺ តែសួរថា អ្នកចង់កើត ហើយបើកើតហើយ ពួកគាត់ដែរកើតបានប្រកាសជាសាធារណៈហើយ ថាពួកគាត់កំពុងតែកើតកូវិដ នឹង ពួកគាត់ក៏កំពុងទទួលព្យាបាលពីគ្រូពេទ្យ ហើយ ពួកគាត់បានបង្ហោះសារ ផ្តាំផ្ញើរទៅបងប្អូនទូទាំងប្រទេស អោយការពារខ្លួនអោយបានល្អទៀត ម៉េចក៏បងប្អូនមិនគិតផង … អ្នកដែរបងប្អូនគួរខឹង គឺខឹងអ្នកដែរដឹងខ្លួនថាកើត រឺ ពាន់ពន្ធហើយ មិនព្រមទៅចត្តាឡីសក័ហើយដើរចំណងគេឯង អោយកើតហើយផ្អើលម្តងហើយម្តងទៀតបានត្រូវ គ្មានអ្នកណាចង់កើតកូវិដទេ បងប្អូនគួរគប្បីកុំនិយាយពាក្យខាងលើទៀតអី ( #អោយតែឃើញតារាគឺខ្លាច ) ក្នុងនាមខ្ញុំជាតារា១រូបដែរ ខ្ញុំជូនពរអោយមិត្តភត្រ័តារាៗរបស់ខ្ញុំ និង បងប្អូនដែរកំពុងកើតកូវិដ ឆាប់ជាសៈស្បើយទាំងអស់គ្នា នឹង សូមផ្តាំផ្ញើរបងប្អូន ជួយថែរទាំសុខភាព នឹង អនាម័យ ជៀសវាងឆ្លងកូវិដ១៩ ទាំងអស់គ្នា”




- Share This Post:






