សិល្បៈ

ផលិតករល្បីឈ្មោះរបស់ ហង្សមាស ម្នាក់ទៀតប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ នៅមុននេះ

BY
Khmernote Media
March 11, 2021

ផលិតករវ័យក្មេងរបស់ផលិតកម្មហង្សមាស ដែលគេស្គាល់ថាឈ្មោះ Eco Vaksong ហៅ ប៉ បានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ នៅមុននេះបន្តិចក្រោយពេលធ្វើតេស្តរកមេរោគនេះកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ លោក ប៉ បានប្រកាសកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២១ នៅលើគណនី Facebook របស់លោកថាដោយសារលោកមានជាប់ពាក់ព័ន្ធប្រយោលជាមួយសិល្បៈករ ដែលមានវិជ្ជមានកូវីដ-១៩ ស្របពេលលោកមានអការៈ ក្អក​ ក្តៅខ្លួន​ ឈឺក​ ផ្តាសាយ​ ឈឺក្បាល ទើបលោកមកធ្វើតេស្តរកជំងឺមួយនេះ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លទ្ធផលបានចេញមកគឺលោកមានវិជ្ជមានកូវីដ-១៩ ហើយលោកបានរៀបរាប់ថា៖ “ជំរាបសួរ​ ពុកម៉ែបងប្អូន​ ជាថ្មីម្តងទៀតខ្ញុំបាទបានធ្វេីតេស្តរកមេរោគ COVID-19 លទ្ធផលចេញមកគឺ​ វិជ្ជាមាន​ (Positive) អរគុណសម្រាប់ការសួរសុខទុក្ខ​ ពេលនេះស្ថានភាពជំងឺរបស់ខ្ញុំ​ ក្រុមគ្រូពេទ្យជំនាញកំពុងព្យាបាលនិងតាមដាន​ អរគុណជាពិសេសដល់គ្រួសារ​ ហង្សមាស​ គ្រុប​ដែលបានយកចិត្តទុកជួយសម្រួលក្នុងការមេីលថែទាំខ្ញុំបាទ​ អរគុណលោកអគ្គនាយក​ អ៉ឹង​ សុងលាភ​ អ្នកស្រី​ អ៉ឹង​ គី​មលាង​ និងអរគុណបងស្រី​ ចន​ ចាន់លក្ខិណា​ ប្រធានសមាគមន៍សិល្ប:​ ។ ជាចុងក្រោយសូមប្រជារដ្ឋទាំងអស់ចូលរួមការពារ​ ពាក់ម៉ាស​ លាងដៃ​ រក្សាគំលាតអោយបានត្រឹមត្រូវតាមក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស​។ ខ្ញុំនិង Update ពីស្ថានភាពជំងឺរបស់ខ្ញុំនៅពេលក្រោយៗទៀត​ អរគុណ”៕

Share This Post: