ព័ត៌មានជាតិ
គ្មានខ្លាចឆ្លងកូវីដអីសោះ! មុននេះ រដ្ឋបាលខណ្ឌដូនពេញ ចុះបិទខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្ស១០នាក់
BY Khmernote Media
March 11, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងមុននេះបន្តិចថា គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ដឹកនាំ ដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កំពុងចុះ បិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) (វៀតណាម) មួយកន្លែង យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
