ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះបិទខារ៉ាអូខេ និងកន្លែងផឹកស៊ី ចំនួន៣កន្លែង នៅបណ្តោយផ្លូវ ២០០៤ ដែលលួចបើកបំពានការណែនាំរបស់ក្រសួងសុខាភិបាល

    BY Khmernote Media March 12, 2021
    ចុះបិទខារ៉ាអូខេ និងកន្លែងផឹកស៊ី ចំនួន៣កន្លែង នៅបណ្តោយផ្លូវ ២០០៤ ដែលលួចបើកបំពានការណែនាំរបស់ក្រសួងសុខាភិបាល

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ – វរសេនីយ៍ទោ ម៉ន វុធី បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ត្រី ហែម ស៊ីហ៊ន់ មេបញ្ជាការរងខណ្ឌពោធិ៍សែនជ័យ នឹងមន្ត្រីជាច្រើនរូបទៀត បានចុះបង្ក្រាបបិទទីតាំង ខារ៉ាអូខេ និងភោជនីយដ្ឋាន សរុបចំនួន ៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ក្នុងភូមិត្រពាំងល្វាសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

    Share This Post: