ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Huawei វ៉ាដាច់ក្រុមហ៊ុន Apple ហើយឈរនៅលំដាប់ទី2 ក្នុងវិស័យស្មាតហ្វូនសម្រាប់ត្រីមាសទី2 ឆ្នាំ2018 នេះ

    BY Khmernote Media August 1, 2018
    Huawei វ៉ាដាច់ក្រុមហ៊ុន Apple ហើយឈរនៅលំដាប់ទី2 ក្នុងវិស័យស្មាតហ្វូនសម្រាប់ត្រីមាសទី2 ឆ្នាំ2018 នេះ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានយកឈ្នះក្រុមហ៊ុន Apple លើការលក់ស្មាតហ្វូនបានច្រើនបំផុតប្រចាំត្រីមាសទី2 ឆ្នាំ2018។ ដោយឡែក ចំនួនស្មាតហ្វូនសរុបដែលក្រុមហ៊ុននេះបានលក់ចេញគឺប្រមាណជាខ្ទង់ 54លានគ្រឿង ដែលនេះគឺជាការកើនឡើងរហូតដល់ 41ភាគរយឯណោះ បើធៀបទៅនឹងឆ្នាំមុន។

     

    ទាក់ទងទៅនឹងកូនសោរមាសដែលធ្វើឲ្យក្រុមហ៊ុន Huawei ទទួលបានជោគជ័យខ្លាំងបែបនេះ ក៏ដោយសារការចេញលក់នូវកំពូលស្មាតហ្វូន P20 និងការចូលរួមចំណែករបស់ស្មាតហ្វូនត្រកូល Honor ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung នៅតែឈរនៅលំដាប់លេខ1 សម្រាប់ត្រីមាសទី2 នេះ ប៉ុន្ដែការលក់ហាក់ដូចជាធ្លាក់ចុះ 8ភាគរយវិញ ពោលគឺស្មាតហ្វូនត្រឹម 73លានគ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ចេញ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានធ្លាក់ដល់លេខ3 ដោយស្មាតហ្វូនដែលលក់ចេញគឺត្រឹមចំនួន 41លានគ្រឿងប៉ុណ្ណោះ ពោលគឺកើនជាងឆ្នាំមុន 1ភាគរយ។

    ស្របពេលជាមួយគ្នានេះ អ្នកវិភាគរបស់ក្រុមហ៊ុន Canalys ដែលមានទីតាំងក្នុងទីក្រុង Shanghai បានលើកឡើងថា “ថ្វីបើក្រុមហ៊ុន Huawei ទទួលបានការបរាជ័យលើការលក់ស្មាតហ្វូនក្នុងសហរដ្ឋអាមេរិចមែនពិត ប៉ុន្ដែក្រុមហ៊ុននេះបានធ្វើការផ្លាស់ប្ដូរផែនការភ្លាមដោយព្យាយាមធ្វើយ៉ាងណាឲ្យស្មាតហ្វូនស៊េរីទាបមានកំណើនបរិមាណ។ ត្រកូល Honor គឺជាគ្រាប់ពេជ្រសំខាន់បំផុត ហើយទទួលបានជោគជ័យខ្លាំងដោយការលក់ចេញកើនឡើងពី 24ភាគរយ ក្នុងត្រីមាសទី2 ឆ្នាំ2017 ទៅ 36ភាគរយ ក្នុងត្រីមាសនេះ។ អ្វីដែលអស្ចារ្យបំផុត គឺក្រុមហ៊ុន Huawei បានផលិតស្មាតហ្វូនត្រកូល Honor រហូតដល់ 4លានគ្រឿង ដែលនេះគឺជាការកើនឡើងដល់ 150ភាគរយឯណោះ។ ក្រោយៗមកទៀត ទើបក្រុមហ៊ុនផ្ដោតសំខាន់លើម៉ូដែលកំពូលវិញម្ដង។ ចំពោះទីផ្សារសំខាន់ដែលក្រុមហ៊ុន Huawei កំពុងវាយលុកគឺមានដូចជា រុស្ស៊ី ឥណ្ឌា និងអ៊ឺរ៉ុបប៉ែកខាងលិច។”

     

    Fu

    ប្រភព៖ canalys

    Share This Post:
    MPO4D jitutoto mpo4d Mpoplay