អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនជាតិចិនចំនួន ៦នាក់ លួចដើរហើរក្នុងភូមិថ្មីខាងត្បូង ឃុំទួលអំពិល ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយយកសំណាកទៅធ្វើតេស្ត និងនាំទៅធ្វើចត្តាឡីស័ក
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ឯកឧត្តម វ៉ី សំណាង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សូមអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់ សង្គម ដល់ប្រទេស ដល់គ្រួសារ និង ដល់ខ្លួនឯង!

ថ្ងៃនេះរដ្ឋបាលស្រុកបរសេដ្ឋបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន 6នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារ ឃើញ នឹង រាយការណ៍។ពេលនេះកម្លាំងរបស់យើងបានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក។ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។
សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺខូវីដ-19 គឺ 3 ការពារ និង ៣កុំ។ សូមអរគុណ!
