បច្ចេកវិទ្យា

ចេះធ្វើចោរទៀត! ឆ្កែមួយក្បាលពាំកាមេរ៉ា Go Pro ដែលកំពុងថតហើយរត់ បង្កើតបានជាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ (មានវីដេអូ)

BY
Khmernote Media
August 1, 2018

សត្វសុនកមួយក្បាលដែលមានឈ្មោះថា Bonnie បាននឹងកំពុងក្លាយជាតារាដ៏ល្បីល្បាញមួយរូបលើបណ្ដាញអ៊ីនថឺណេតក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានលួចពាំកាមេរ៉ា Go Pro ដែលកំពុងថតហើយរត់បណ្ដាលឲ្យជាប់សកម្មភាពទាំងស្រុង។ ដោយឡែក កាលពីពេលថ្មីៗនេះវីដេអូនៃសកម្មភាពរត់របស់សត្វឆ្កែនោះត្រូវបានចែករំលែកជាសាធារណៈហើយ ឯមនុស្សជាច្រើនពិតជាមានការចាប់អារម្មណ៍ និងហួសចិត្តជាខ្លាំង។

ត្រឡប់ទៅកាន់ឆ្នាំ2016 វិញ Bonnie បានពាំទម្រកាមេរ៉ាដែលមាន Go Pro ម៉ូដែល Hero3 នៅលើនោះ។ ម្ចាស់របស់សត្វឆ្កែកំហូចនោះមានឈ្មោះថា Carmen Michelle ហើយស្របពេលជាមួយគ្នានោះ កាមេរ៉ាដែលកំពុង Record ស្រាប់ ក៏បានចាប់យកសកម្មភាពទាំងស្រុងបន្ទាប់ពីវាព្យាយាមរត់គេចពីស្វាមីរបស់ Michelle។ តាមរយៈវីដេអូគឺដូចជាកំប្លែកម៉្យាង និងប្រៀបដូចទៅនឹងឈុតឆាកដេញគ្នាក្នុងខ្សែភាពយន្ដអញ្ចឹង។ គួរបញ្ជាក់ផងដែរថា វីដេអូនេះទទួលបានភាពល្បីល្បាញសារជាថ្មីម្ដងទៀត បន្ទាប់ពី Michelle បានចែករំលែកចូលទៅក្នុងគេហទំព័រ Reddit ជាមួយនឹង caption ថា “The only reason we have a GoPro….”។

Fu

ប្រភព៖ petapixel

Share This Post: