ខ្មែរណូត

ស្វែងរក

  • PR

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ៣ លានដុល្លារ ប្រើពាក្យប៉ុន្មានប្រយោគនេះចាក់ចំបេះដូងមហាជនយ៉ាងខ្លាំង

    BY Liny Chan March 12, 2021
    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ៣ លានដុល្លារ ប្រើពាក្យប៉ុន្មានប្រយោគនេះចាក់ចំបេះដូងមហាជនយ៉ាងខ្លាំង

    “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះ មិនមែនជាពេលបន្ទោស អ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។” នេះ គឺពាក្យពេចន៍ប្រកបដោយអត្ថន័យ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

    ភាសាចេញពីបេះដូងដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត មិនអាចកាត់ថ្លៃបាន ខ្លួនតូច ថ្លើមធំ ពោរ ពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គីរួមជាកម្លាំងប្រឆាំងនឹង Covid 19 ជាមួយរដ្ឋាភិបាលគ្រាដែលប្រទេសជាតិមានទុក្ខ។

    ទទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង។ សូមបញ្ញាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay