ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះម៉ាស៊ីនកាត់ស្បែកនៅក្នុងរោងចក្រមួយ ក្នុងខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
BY Khmernote Media
March 13, 2021
ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះទីតាំងម៉ាស៊ីនកាត់ស្បែកនៅក្នុងរោងចក្រ ស៊ីន យូ អ៉ី ផេង អ៉ិនវេសមេន កែឆ្នៃស្បែក ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ត្រូវបានគ្រប់គ្រងបានភ្លាមៗ ដោយការអន្ដរាគមន៍ពីកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងកម្លាំងអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាវេលាថ្ងៃត្រង់ ថៃ្ងទី១៣ ខែមិនា ឆ្នាំ២០២១នេះ ។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យឆេះខូចខាតម៉ាស៊ីនបាញ់ស្បែក១គ្រឿង។

ករណីនេះត្រូវបានគ្រប់គ្រងបានភ្លាមៗដោយការអន្ដរាគមន៍ពីកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងកម្លាំងអគ្គិភ័យស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ៤គ្រឿង រថយន្តស្រុក១គ្រឿង និងបំពង់ពន្លត់អគ្គីភ័យចំនួន ៧បំពង់ ។ មូលហេតុនៃគ្រោះអគ្គិភ័យនេះ បណ្តាលមកពី សម្ងួតស្បែកឡើងកម្ដៅខ្លាំងទើបបង្កឲ្យអោយឆេះតែម្តង៕
