ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកដំណើរសញ្ជាតិវៀតណាម ១០៥នាក់ចូលមកប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

    BY Khmernote Media March 15, 2021
    អ្នកដំណើរសញ្ជាតិវៀតណាម ១០៥នាក់ចូលមកប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

    ក្រចេះ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ធ្វើដំណើរចូលប្រទេស មានចំនួន ១០៥នាក់ ស្រី ៣០នាក់។

    ដោយយោង​តាម​សេចក្ដីប្រកាស ​របស់​ក្រសួង​សុខាភិបាល ​ក្រុម​ការងារ​ចត្តាឡី​ស័ក បា​ន​អនុវត្តវិធានការ របស់​ក្រសួង​សុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង ស្ថិតនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: