ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ អាជ្ញាធរចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដេណេ និងផ្សារអង្គសឹង្ហ ក្រោយជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ កក្កដា សុភ័ណ្ឌ

    BY Khmernote Media March 15, 2021
    ព្រឹកនេះ អាជ្ញាធរចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដេណេ និងផ្សារអង្គសឹង្ហ ក្រោយជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ កក្កដា សុភ័ណ្ឌ

    យោងតាមការបញ្ជាក់ពី រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាល នៅព្រឹកថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។

    សូមបញ្ជាក់ផងដែរ មង្គលការខាងលើ ត្រូវបានអ្នកកំដរកូនកម្លោះមានឈ្មោះ កក្កដា សុភ័ណ្ឌ ទទួលលទ្ធផលវិជ្ជមាននូវជំងឺកូវីដ-១៩ តាមការបញ្ជាក់ពីគណនី ហ្វេសប៊ុក កក្កដា សោភ័ណ្ឌ ម្ចាស់សាម៉ីខ្លួនផ្ទាល់….។ ត្រូវអនុវត្ត នូវវិធានការ ៣ការពារ និង៣កុំ

    គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រោយមានអាការៈមិនស្រួលខ្លួនខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្តក៏ទទួលបានលទ្ធផលបែបនេះតែម្តង

    Share This Post: