ខ្មែរណូត

ស្វែងរក

  • PR

    សាច់រឿងថ្មីទៀតហើយ ! កំពូលវីរៈបុរស អ្នកដោះស្រាយវិបត្តិគ្រួសារ បែរជាជួបបញ្ហាធ្លាក់លើខ្លួនរាប់មិនអស់

    BY Liny Chan March 15, 2021
    សាច់រឿងថ្មីទៀតហើយ ! កំពូលវីរៈបុរស អ្នកដោះស្រាយវិបត្តិគ្រួសារ បែរជាជួបបញ្ហាធ្លាក់លើខ្លួនរាប់មិនអស់

    ខ្សែភាពយន្តភាគថៃ ថ្មីមួយរឿងទៀតហើយ ដែលបានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង វីរៈបុរស វគ្គព្រៃភ្នំជំរុំចិត្ត បានបញ្ចប់ទៅនោះ គឺបន្តចូលដល់សាច់រឿងថ្មី គឺរឿង វីរៈបុរស វគ្គ ល្បិចស្នេហ៍ចុងស្រល់។ ពីមួយវគ្គ ទៅមួយវគ្គ សាច់រឿង ប្រវត្តិការតស៊ូរបស់វីរៈបុរស គឺបានឆ្លុះបញ្ចាំង ពីភាពជាកូនប្រុស ក្នុងការទទួលខុសត្រូវ និងដោះស្រាយបញ្ហាជីវិតរាប់មិនអស់។

    ដោយឡែក សម្រាប់វគ្គនេះដែរ គឺបានបង្ហាញឲ្យទស្សនិកជន យល់កាន់តែច្បាស់ពីបទពិសោធន៍ជីវិតក្មេងប្រុសកំព្រាឪពុកម្តាយមួយរហូត តស៊ូទម្រាំក្លាយជាកំពូលអ្នកដោះស្រាយ ជួយបញ្ហាជីវិតគ្រួសារនៅក្នុងសង្គម។ ជាសាច់រឿងមួយ ដែលរៀបរាប់ពីខ្សែីជីវិត ក្មេងប្រុសម្នាក់ គឺ ខូង ដែលប្រវត្តិអតីតកាលរបស់គេ គឺពោរពេញដោយការឈឺចាប់យ៉ាងខ្លាំង។ ម្តាយឪពុក ជួបរឿងវិបត្តិគ្រួសារ រហូតឈានដល់ការធ្វើអត្តឃាត ស្លាប់ទាំងប្តី ទាំងប្រពន្ធ បន្សល់ទុក ខូង ដែលពុំទាន់ដឹងក្តីឲ្យក្លាយជាក្មេងកំព្រា។

    ចាប់តាំងពីថ្ងៃនោះមក ខូច បានមករស់នៅក្នុងមណ្ឌលកុមារគ្មានអាណាព្យាបាល ហើយត្រូវបានមើលថែពី អ្នកគ្រូម្នាក់។ គេបានធំឡើង ជាមួយនឹងស្រមោលអតីតកាល រហូតធ្វើឲ្យខូង មានជំងឺប្រចាំកាយជាប់ខ្លួន ប៉ុន្តែគេនៅតែតស៊ូបានរហូតទទួលបានការងារជាអាជ្ញាធរដោះស្រាយវិបត្តិគ្រួសារឲ្យប្រជាជនក្នុងតំបន់មួយ។ ខូង បានជួបរឿងរ៉ាវជាច្រើន ជាពិសេស អំពើហិង្សាក្នុងគ្រួសារ ដែលជានិស្ស័យបណ្តាលឲ្យគេ បានស្គាល់ជាមួយម៉ែវ។ ម៉ែវ ក៏មានប្រវត្តិគ្រួសារមិនសូវជាខុសគ្នាពីខូងប៉ុន្មានដែរ។ នាងត្រូវបានឪពុកចុងធ្វើបាប ហើយក្នុងគ្រួសារគ្មានពាក្យទេថា សុភមង្គល ។ ម្តាយក៏ជាស្រីញៀនល្បែង ឪពុកចុង ក៏ជាជនប្រមឹក។ ខូង បានជួយការពារដោះស្រាយបញ្ហា ដល់ម៉ែវ ដែលទំនាក់ទំនងមួយនេះ បាននាំពួកគេទាំងពីរឲ្យយល់ចិត្តគ្នា ហើយក្លាយជាគូសង្សា ដោយមានទាំងឧបសគ្គ និងបញ្ហាជាច្រើនមកលើពួកគេ។

    យ៉ាងណាមិញ នេះគ្រាន់តែជាការៀបរាប់ពីអត្ថន័យសាច់រឿងទាំងមូលតែប៉ុណ្ណោះទេ ប៉ុនតែចំពោះឈុតឆាក ដំណើររឿងពីដើមរហូតដល់ចប់នៃខ្សែីជីវិត ខូង និងម៉ែវ ឆ្លងកាត់រឿងអ្វីខ្លះ សូមទស្សនិកជន តាមដានទស្សនានៅក្នុងរឿង វីរៈបុរស វគ្គល្បិចស្នេហ៍ចុងស្រល់ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃ ថ្ងៃព្រហ្បតិ៍ ដល់សុក្រ ៕ សូមទស្សនាវីដេអូខាងក្រោម ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay