សិល្បៈ

ដំណឹងរីករាយ! កូនស្រីរបស់ពិធីការិនី កែវ ចាន់និមល បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ

BY
Khmernote Media
March 15, 2021

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ក្រោយឆ្លងជំងឺកូវីដ១៩ ក្រុមគ្រួសាររបស់អ្នកនាង កែវ ចាន់និមល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ ហើយក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យមក ឥលូវនេះកូនស្រីរបស់អ្នកនាងបានជាសះស្បើយហើយ។

អ្នកនាង កែវ ចាន់និមល បានឲ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកថា “ថ្ងៃដែលខ្ញ៉ំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញ៉ំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ🙏😭🙏ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់?ញាំគ្រប់អត់?គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត😭😭សួរថាអោយប្អូនៗគួរប្រើពាក្យអរគុណបែបណាអោយស្មើរទំហំទឹកចិត្តមួយនេះ🙏😭🙏ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)។ ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញ៉ំដែលមានអាយុជិត១០ឆ្នាំបានជាសះស្បើយពីជំងឺកូវីត១៩ហើយ🙏🙏🙏 សូមគោរពអរគុណម្តងទៀតសម្តេចពុកសម្តេចម៉ែដែលមិនចោលកូនៗក្នុងគ្រាដ៏លំបាកនេះ🙏អរគុណបងប្រុសបងស្រីសម្រាប់ការហត់នឿយ១នេះ🙏អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)សម្រាប់ការលះបង់ដ៏ធំធេង១នេះ🙏”៕

Share This Post: