បច្ចេកវិទ្យា

ល្អម៉្យាង! ឥឡូវនេះក្នុងប្រទេសបារាំងមិនអនុញ្ញាតឲ្យប្រើស្មាតហ្វូន រឺថេបប្លេតចូលក្នុងសាលារៀនទេ

BY
Khmernote Media
August 2, 2018

ជាការពិតណាស់ សម្រាប់ឪពុកម្ដាយ ក៏ដូចជាអាណាព្យាបាលប្រាកដជាយល់នូវអារម្មណ៍ដែលហាមកូនៗខ្លួនឯងមិនបានពីការឈប់ប្រើស្មាតហ្វូន រឺថេបប្លេត ពោលគឺសូម្បីតែដកហូតតែប៉ុន្មាននាទីក៏មិនបានដែរ។ ដោយឡែក នេះអាចជាដំណឹងល្អមួយដោយចាប់ពីពេលនេះទៅរាល់សិស្សានុសិស្សទាំងអស់ក្នុងប្រទេសបារាំងនឹងតម្រូវឲ្យផ្ដោតសំខាន់តែលើការសិក្សារប៉ុណ្ណោះ ពេលស្ថិតនៅក្នុងសាលារៀន។

ដោយសារផលប៉ះពាល់ខ្លាំងទាក់ទងទៅនឹងឧបករណ៍អេឡិចត្រូនិចទំនើបទាំងនេះ សមាជិកសភារបស់ប្រទេសបារាំងបានសម្រេចបង្កើតច្បាប់ថ្មី ដែលទើបតែបានចុះជាធរមានកាលពីដើមសប្ដាហ៍នេះទេ ហើយអត្ថន័យនៃច្បាប់ថ្មីនោះគឺហាមមិនឲ្យក្មេងដែលមានអាយុចន្លោះពី 3 ដល់ 15ឆ្នាំប្រើស្មាតហ្វូន រឺថេបប្លេតឡើយក្នុងសាលារៀន។
គួរបញ្ជាក់ផងដែរថា មិនមែនត្រឹមតែស្មាតហ្វូន និងថេបប្លេតត្រូវបានហាមឃាត់ទេ ពោលគឺសូម្បីតែ SmartWatch និងអ្វីៗជាច្រើនទៀតក៏ត្រូវបានហាមដែរ។ ដោយឡែក សម្រាប់សិស្សានុសិស្សដែលមានរបស់ទាំងនេះប្រើប្រាស់គឺអាចរក្សាទុកនៅផ្ទះសិន រឺត្រូវដកហូតរក្សាទុកប្រសិនបើហ៊ានយកចូលសាលារៀន។

Fu

ប្រភព៖ phonearena

Share This Post: