ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មិនដល់មួយសប្ដាហ៍ទៀតទេ Galaxy Note 9 ត្រូវបានប្រកាសណែនាំហើយ ឯនេះគឺជាវីដេអូច្បាស់ក្រឡែតបង្ហាញពីរូបរាង (មានវីដេអូ)

    BY Khmernote Media August 2, 2018
    មិនដល់មួយសប្ដាហ៍ទៀតទេ Galaxy Note 9 ត្រូវបានប្រកាសណែនាំហើយ ឯនេះគឺជាវីដេអូច្បាស់ក្រឡែតបង្ហាញពីរូបរាង (មានវីដេអូ)

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែសម្រេចប្រកាសណែនាំនូវថេបប្លេតថ្មីរបស់ខ្លួនម៉ូដែល Galaxy Tab S4 និង Galaxy Tab A 10.5 ដែលបានន័យថា សប្ដាហ៍ក្រោយនេះគឺពុំសូវសម្បូរផលិតផលសម្រាប់ណែនាំទៀតទេ។ ដោយឡែក អតិថិជនភាគច្រើនយល់ឃើញថា ការប្រកាសណែនាំកំពូលស្មាតហ្វូន Galaxy Note 9 នឹងមានភ្ជាប់មកជាមួយនឹង Galaxy Watch ផងដែរ។

    ជាការពិតណាស់ សម្រាប់កាលបរិច្ឆេតនៃព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នឹងធ្វើឡើងនាថ្ងៃទី09 ខែសីហា ប៉ុន្មានថ្ងៃទៀតនេះឯង ហើយថ្វីបើព្រឹត្តិការណ៍នេះកាន់តែខិតជិតមកមែនពិត ប៉ុន្ដែយើងនៅតែទទួលបានវីដេអូបែកធ្លាយដដែលទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល Note នេះ។ អាចនិយាយបានថានេះពុំមែនជាលើកទីមួយឡើយដែលយើងទទួលបានវីដេអូ ប៉ុន្ដែសម្រាប់លើកនេះគឺមានបង្ហាញកាន់តែច្បាស់ខ្លាំងតែម្ដង។

    តាមរយៈវីដេអូ យើងអាចសង្កេតឃើញរូបរាងទាំងមូលរបស់ Galaxy Note 9 ស្ទើរតែគ្រប់ជ្រុងទៅហើយ ពោលគឺ 360ដឺក្រេតែម្ដង។ ប៉ុន្ដែ ស្របពេលជាមួយវីដេអូនេះយើងពុំទទួលបានពត៌មានលម្អិតណាមួយឡើយ ទាក់ទងទៅនឹងលក្ខណៈពិសេស ការអភិវឌ្ឍ និងអ្វីដែលថ្មីទេ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

    Fu

    ប្រភព៖ slashgear

    Share This Post:
    MPO4D jitutoto mpo4d Mpoplay