ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ចេញសេចក្តីថ្លែងការណ៍ ធ្វើការថ្កោលទោស ជុំវិញករណីហឹ.ង្សាកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា និងនៅចំពោះមុខកូន បង្កផលប៉ះពាល់ជាអវិជ្ជមានចំពោះកុមារ
BY Khmernote Media
March 17, 2021
កាលពីពេលថ្មីៗនេះ អ្នកស្រី ដេត ម៉ាលីណា បានទម្លាយខ្សែអាត់វិដេអូជាច្រើនជុំវិញអំពើហិង្សាមកលើរូបលោកស្រីផ្ទាល់ ពីសំណាក់អតីតស្វាមីគឺលោកឧកញ៉ា ឌួង ឆាយ។ ក្នុងនោះដែររឿងរ៉ាវហិង្សាលើស្ត្រីល្បីឈ្មោះរូបនេះ ត្រូវបានល្បីយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook រហូតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានចូលទៅ Comment នៅក្នុងវិដេអូនោះផងដែរ។

ជុំវិញករណីនេះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ សូមអានសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖

