ព័ត៌មានជាតិ
(ទទក)សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ
BY Khmernote Media
March 17, 2021
នៅមុននេះបន្តិចសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ ដែលលិខិតនេះត្រូវបានផ្សព្វផ្សាយបណ្តាញសង្គម និងទូរទស្សន៍ជាតិកម្ពុជា ផងដែរ។

ក្នុងលិខិតក្រាបទូលថ្វាយ ព្រះមហាក្សត្រនេះដែរបានបញ្ជាក់អោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទៅកាន់សម្តេចប្រមុខរដ្ឋស្តីទី ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា ឌួង ឆាយ។ អាស្រ័យដូចនេះ សម្តេចប្រមុខរដ្ឋស្តីទី បានធ្វើលិខិតក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ សូមព្រះករុណាជាទីគោរពសក្ការៈ ទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ៕

