ព័ត៌មានជាតិ
(BTV) សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា មន្រ្តីយោធាម្នាក់ទៀតបានឆ្លងកូវីដ១៩ ទោះបានចាក់វ៉ាក់សាំងលើកទី២រួចហើយក្តី
BY Khmernote Media
March 17, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក BTV Cambodia នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា មន្រ្តីយោធាម្នាក់ទៀតបានឆ្លងកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងលើកទី២រួចហើយក្តី ដូច្នេះ សម្តេចបានអំពាវនាវដល់កងទ័ពទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយត្រូវអនុវត្តឲ្យបានមួយរយភាគរយ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល ខណៈបំពេញការងារនោះ៕
