ព័ត៌មានជាតិ
អភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ក្រោយធ្វើតេស្តសំណាកលើកទី២ បានរកឃើញប្តីប្រពន្ធ២នាក់ ជាបុគ្គលិកណាហ្គាវើល បានវិជ្ជមានកូវីដ១៩
BY Khmernote Media
March 17, 2021
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២០និង០០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីការយកសំណាកលើកទី២រួចមក បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ ជាប្ដីប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើល (ឆ្លងពី ណាហ្គាវើលទី១) អ្នកជម្ងឺទាំងពីរ បាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ បច្ចុប្បន្នអ្នកជម្ងឺទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)៕

