ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា មានករណីវិជ្ជមានកូវីដ១៩ បានចូលក្នុងក្លឹបហាត់ប្រាណ Fit-Zone ពេលនេះស្នើឲ្យអ្នកធ្លាប់ចូលក្លឹបនេះ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា តាមដានសុខភាព និងទៅធ្វើតេស្ត
BY Khmernote Media
March 18, 2021
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលក្នុងក្លឹបហាត់ប្រាណ ហ្វ៊ីតហ្សូន (Fit-Zone) លើផ្លូវ ៤៥០ បឹងត្របែក រាជធានីភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលនៅក្នុងក្លឹបហាត់ប្រាណ ហ្វ៊ីតហ្សូន (Fit-Zone) ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
