ព័ត៌មានជាតិ
បុគ្គលិកហាង Modestore វិជ្ជមានកូវីដ១៩ អាជ្ញាធរអំពាវនាវឲ្យអ្នកធ្លាប់ចូលហាងនេះពីថ្ងៃទី១០-១៦ ខែមីនា ទៅធ្វើតេស្ត
BY Khmernote Media
March 18, 2021
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលក្នុងហាង Modestore ផ្ទះលេខ ១៤BC ផ្លូវ ៣៧០ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលក្នុងហាង Modestore ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
