ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌមានជ័យ ធ្វើកំណត់ហេតុ ប្រគល់ផ្ទះជូនលោកស្រី វេង សុម៉ាលី ភរិយា លោក ឡៅ វណ្ណា វិញបន្ទាប់ពីធ្វើ ចតាឡីស័ក គ្រប់ចំនួនថ្ងៃដែលបានកំណត់!

    BY Khmernote Media March 18, 2021
    អាជ្ញាធរខណ្ឌមានជ័យ  ធ្វើកំណត់ហេតុ ប្រគល់ផ្ទះជូនលោកស្រី វេង សុម៉ាលី ភរិយា លោក ឡៅ វណ្ណា វិញបន្ទាប់ពីធ្វើ ចតាឡីស័ក គ្រប់ចំនួនថ្ងៃដែលបានកំណត់!

    រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី នៅគោលដៅផ្ទះលេខ៥៧ ផ្លូវបេតុង ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាលំនៅដ្ឋានរបស់សពបងប្រុស ឡៅ វណ្ណា បានបើកឲ្យដំណើរការចេញចូលធម្មតាវិញហើយ ដែលគោលដៅនេះត្រូវបានដាក់ធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលបានកំណត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្រុមគ្រួសារគាត់ទាំងអស់ក៍ទទួលបានលទ្ធផលអវិជ្ជមាន ចំនួនពីរលើកផងដែរ។ សូមជូនពរបងស្រី និងកូនៗ ទទួលបានសុខភាពល្អ សំណាងល្អ ជៀសឆ្ងាយពីជំងឺរាតត្បាតនេះ គ្រប់គ្នា ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: