ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុននេះបន្តិច រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោល​អាជ្ញាបណ្ណ​របស់លោកផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា

    BY Khmernote Media March 18, 2021
    មុននេះបន្តិច រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោល​អាជ្ញាបណ្ណ​របស់លោកផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា

    មុននេះបន្តិចក្រសួងព័ត៌មាន​បានចេញសេចក្តីប្រកាស​សម្រេចលុបចោល​អាជ្ញាបណ្ណ​របស់លោកផែង វណ្ណៈ ដែលមានគេហទំព័រឈ្មោះ www.phengvannaknews.com នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានផ្ញើមកកាន់អង្គភាពខ្មែរណូតមុននេះ។ នៅក្នុងប្រកាសរបស់ក្រសួងបានបញ្ជាក់ថាមូលហេតុនៃការលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

    ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានធ្វើកិច្ចសន្យាតម្កល់ទុកនៅក្រសួងព័ត៌មាន៕

    Share This Post: