ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកសាលាសុវណ្ណភូមិ២ ជាបណ្ដោះអាសន្ន ក្រោយរកឃើញពាក់ព័ន្ធជាមួយគ្រួសារអ្នកជំងឺកូវីដ-១៩ មានកូនទៅរៀននៅទីនោះ
BY Khmernote Media
March 19, 2021
ខេត្តបន្ទាយមានេជ័យ៖ យោងតាមលិខិតសាររបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្ដោះអាសន្ន ស្ថិតនៅក្រុងប៉ោយប៉ែត បានស្រាវជ្រាវលើកករណីប្រជាពលរដ្ឋចំនួន០១ គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញថាមានការពាក់ព័ន្ធជាមួយគ្រួសារអ្នកជំងឺកូវីដ-១៩ មានកូនទៅរៀនសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាកដំណើរការសាលា ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ ទទួលបានដំណឹងនេះ សូមគណៈគ្រប់គ្រងសាលា និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច សហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលបន្ទាយមានជ័យ