ព័ត៌មានជាតិ
លោកផែង វណ្ណៈ មកដល់វត្តរាជបូណ៍ ដើម្បីសុំការអនុញ្ញាតមកក្រាបបង្គំសុំព្រះរាជទានទោស និងសុំអនុគ្រោះ នៅចំពោះព្រះភ័ក្រ ព្រះមហាវិមលធម្ម ពិត សែម
BY Khmernote Media
March 20, 2021
នៅព្រឹកថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២១ នេះលោកផែង វណ្ណៈ បានមកដល់វត្តរាជបូណ៍ ដើម្បីសុំការអនុញ្ញាតមកក្រាបបង្គំ នៅចំពោះព្រះភ័ក្រ ព្រះមហាវិមលធម្ម ពិត សែម និង ព្រះមេគណ ខេត្តសៀមរាប ជុំ គឹមឡេង ដើម្បីសុំព្រះរាជទានទោស និងសុំអនុគ្រោះ ពីកំហុសឆ្គងរបស់ខ្លួន។ គួរបញ្ជាក់ថា កាលពីម្សិលម្ងៃនេះ លោក ផែង វណ្ណៈ បានធ្វើលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេសជាសាធារណៈ ថាខ្លួនពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវអោយអប់រំដោយប្រើហិង្សាមិនខុសច្បាប់។

សាលាគណខេត្តសៀមរាប បានធ្វើលិខិតស្នើសុំឲ្យរាជរដ្ឋាភិបាល ថ្កោលទោស លោក ផែង វណ្ណៈ ដែលបានប្រមាថព្រះមហាវិមលធម្ម ពិន សែម និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ស្របពេលដែលក្រសួងព័ត៌មានធ្វើការលុបចោលអាជ្ញាបណ្ណ សារព័ត៌មានរបស់លោកដែរ៕


