ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆក់ខ្សែ.កផ្លាកទីន៧ជី ពីយុវតី២នាក់ កំពុងជិះម៉ូតូឌុបគ្នាទៅទិញកាហ្វេបានសម្រេចហើយ ជិះរត់គេចខ្លួន ជួបកម្លាំងល្បាតខណ្ឌច្បារអំពៅ ប្រដេញចាប់បានទាំង៦នាក់

    BY Khmernote Media March 20, 2021
    ឆក់ខ្សែ.កផ្លាកទីន៧ជី ពីយុវតី២នាក់ កំពុងជិះម៉ូតូឌុបគ្នាទៅទិញកាហ្វេបានសម្រេចហើយ ជិះរត់គេចខ្លួន ជួបកម្លាំងល្បាតខណ្ឌច្បារអំពៅ ប្រដេញចាប់បានទាំង៦នាក់

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆក់ខ្សែ.កផ្លាកទីន៧ជី ពីយុវតី២នាក់ កំពុងជិះម៉ូតូ ឌុបគ្នាទៅទិញកាហ្វេ បានសម្រេចហើយ ជិះរត់គេចខ្លួន ជួបកម្លាំងល្បាតប្រដេញចាប់បានទាំង៦នាក់ កាលពីម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ទោ គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា ជនសង្ស័យដែលឃាត់ខ្លួន០៦នាក់មាន៖

    ១-ឈ្មោះ កៅ វិចិត្ររាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
    ២-ឈ្មោះ សុក ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
    ៣-ឈ្មោះ ប៊ុន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។
    ៤-ឈ្មោះ អ៊ុ និមល ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
    ៥-ឈ្មោះ ពេជ្រ សៀវនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
    ៦-ឈ្មោះ សុខ វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

    ចំណែកជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

    លោកវរសេនីយ៍ទោ គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានប្រាប់ក្រុមការងារខ្មែរណូតទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិបានជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៦នាក់ខាងលើ ជិះម៉ូតូ០៣គ្រឿង ម៉ាក Honda C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1Q-2353 ពាក់ស្លាកលេខភ្នំពេញ 1IN-4203 ពាក់ស្លាកលេខភ្នំពេញ (1IQ-1069) បានធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនទម្ងន់៧ជី មានបន្តោងដាំត្បូងពេជ្រ ពីជនរងគ្រោះបានសម្រេចរួចនាំគ្នាជិះរត់គេចខ្លួន ពេលនោះជនរងគ្រោះបានជិះដេញតាមពីក្រោយស្រែក”ចោរៗ” ក៏មានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី និងកម្លាំងសាលាសង្កាត់ ព្រែកថ្មី និងកម្លាំងអធិការដ្ឋានខណ្ឌច្បារអំពៅ កំពុងល្បាត ប្រទះឃើញ ក៏ចេញអន្តរាគមន៍ ប្រដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ដួលម៉ូតូជ្រុះបាត់ខ្សែ.កជនរងគ្រោះ រួចកម្លាំងសមត្ថកិច្ចក៏តាមឃាត់ខ្លួនបានជនសង្ស័យទាំង០៦នាក់ រួមទាំងវត្ថុតាងម៉ូតូ៣គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។

    បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: