ខឹងរឿងស្តោះទឹកមាត់តាមផ្លូវសាចត្រូវខ្លួនក៏ទាញដុំថ្មគប់ទៅលើម៉ូតូបែកបាក់ក្បាំង ម្ចាស់ម៉ូតូមិនប្ដឹងផ្ដល់ តែត្រូវប៉ូលិសបញ្ជូនចាត់ការតាមច្បាប់
ខេត្តកណ្ដាល៖ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី ចំណុចតាមផ្លូវលេខ២១B ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ មាស ខុម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឡើយ។

ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះវី ពូន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភារខូចខាត បែកក្បាំងម៉ូតូ០១គ្រឿង ម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ សេ៊រី ២០២០ផ្លាកលេខ ព្រៃវែង ១S-៦៥៣៧ (របស់ជនរងគ្រោះ)។
សភាពរឿងហេតុ កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះបានស្តោះទឹកមាត់កំពុងតែជិះម៉ូតូតាមផ្លូវ ទឹកមាត់នោះក៏សាចដាក់ត្រូវមុខជនសង្ស័យ ធ្វើអោយជនសង្ស័យខឹងក៏បានយកដុំថ្មគុបទៅលើជនរងគ្រោះ បណ្តាលចំក្បាំងម៉ូតូបណ្តាលអោយបែកបាក់អស់មួយចំនួន តែជនរងគ្រោះមិនបានប្តឹងប្តល់ឬទារសំណងខូចខាតឡើយ។ បន្ទាប់មកជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕


ដោយ៖ បងម៉េង ខ្មែរណូត