ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកបណ្តោះអាសន្នអាជីវកម្មហាងសេវាអ៉ិនធើណេតទាំងអស់នៅភ្នំពេញ
BY Khmernote Media
March 20, 2021
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារបច្ចុប្បន្ន ស្ថានភាពនៃការឆ្លង និងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ ហើយថ្មីៗនេះ មានអ្នកវិជ្ជមានកូវីដ១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មសេវាអ៉ិនធើណេតផងដែរ។

ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ិនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
