ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ឲ្យបញ្ឈប់ការយកភាស៊ី និងសេវាផ្សេងៗ ចំពោះអ្នកលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តាផ្សារនានាទូទាំងខេត្តព្រះសីហនុ
BY Khmernote Media
March 22, 2021
យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដើម្បីបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងត្រូវដូចក្នុងលិខិតខាងក្រោម៖

