សម្រាប់អ្នកដែលចង់សាកល្បង មុខងារសាកថ្មឥតខ្សែរបស់ iPhone X រឺ iPhone 8 ក្នុងខែមិនា ខាងមុខនេះ AirPower នឹងត្រូវបានចេញលក់ហើយ
- February 24, 2018
សម្រាប់ផលិតផល AirPower របស់ក្រុមហ៊ុន Apple លោកអ្នកប្រាកដជាស្គាល់ហើយថាជាដុំសាកថ្មឥតខ្សែ ដែលត្រូវបានប្រកាសតាំងពីជំនាន់ iPhone X និង iPhone 8 មកម្លេះ។ ប៉ុន្ដែ សម្រាប់ពេលនេះ យើងទទួលបានពត៌មានថ្មីទៀតហើយពីគេហទំព័រ MacOtakara ដែលបានលើកឡើងថា ផលិតផលនេះនឹងត្រូវបានដាក់លក់ចាប់ពីខែមិនា តទៅតាមរយៈគេហទំព័រ VentureBeat។

ចំពោះលក្ខណៈពិសេសដ៏អស្ចារ្យមួយរបស់ AirPower គឺវាអាចសាកថ្មឧបករណ៍ម្ដងបានដល់ទៅ 3ឯណោះក្នុងពេលតែមួយ ពោលគឺទាំង iPhone, Apple Watch Series 3 និងកាស AirPods ផងដែរ។ អាចនិយាយបានថា ឲ្យតែផលិតផលដែលប្រើប្រាស់ប្រព័ន្ធសាកថ្ម Qi គឺអាចសាកបានជាមួយនឹងដុំសាកឥតខ្សែរបស់ក្រុមហ៊ុន Apple ទាំងអស់។
យោងតាមគេហទំព័រ MacOtakara បានលើកឡើងថា ក្រុមហ៊ុន Apple កំពុងព្យាយាមសិក្សាលើបច្ចេកវិទ្យាបន្ថែម ដើម្បីប្រាកដថា Apple Watch Series 3 អាចសាកថ្មជាមួយនឹង AirPower បាន។ ហើយរហូតមកដល់ពេលនេះ យើងអាចប្រាកដបានហើយថា ក្រុមហ៊ុន Apple គឺទទួលបានជោគជ័យហើយ ព្រោះផលិតផលសាកថ្មនេះនឹងមកដល់ទីផ្សារនាខែមិនា ខាងមុខនេះហើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃរបស់ AirPower យើងនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្ដែអ្វីដែលយើងដឹងច្បាស់នោះគឺ ក្រុមហ៊ុន Apple នឹងចេញលក់ក្នុងឆ្នាំ2018 នេះ។
Fu
ខ្មែរណូត
ប្រភព៖ theverge
- Share This Post:








