ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អភិបាលខណ្ឌប្ញស្សីកែវ បញ្ជាក់ថា រកឃើញស្ត្រីម្នាក់វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងតារាចម្រៀង សួស វីហ្សា

    BY Khmernote Media March 22, 2021
    អភិបាលខណ្ឌប្ញស្សីកែវ បញ្ជាក់ថា រកឃើញស្ត្រីម្នាក់វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងតារាចម្រៀង សួស វីហ្សា

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ ជាស្ត្រី អាយុ ៣១ ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​។

    ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០៨ នាក់ ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

    Share This Post: