ខ្មែរណូត

ស្វែងរក

  • PR

    James Jirayu គ្រងតំណែងតួឯករឿងថ្មី នាំយកនូវអាថ៌កំបាំងក្នុងជីវិតសិល្បៈនៅថ្ងៃអនាគត តាមរយៈអ្នកគ្រូផ្កាកូលាបមួយទងនេះ

    BY Liny Chan March 23, 2021
    James Jirayu គ្រងតំណែងតួឯករឿងថ្មី នាំយកនូវអាថ៌កំបាំងក្នុងជីវិតសិល្បៈនៅថ្ងៃអនាគត តាមរយៈអ្នកគ្រូផ្កាកូលាបមួយទងនេះ

    ខ្សែភាពយន្តភាគថៃ ដែលកំពុងតែចូលខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្តទៀតនេះ មិនត្រឹមតែសាច់រឿងល្អប្លែកជាមុនទេ ថែមទាំង នាំយកនូវវត្តមានតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ នោះគឺ លោក James Jirayu។ ទស្សនិកជន ដែលនិយមតាមដានរឿងភាគថៃ បានស្គាល់ពីការសម្តែងរបស់លោក នៅក្នុងរឿងភាគជាច្រើន ដែលមានគ្រប់រសជាតិ មិនដា ស្នេហា សង្គមគ្រួសារ និងប្រភេទរឿងអភិនីហារជាដើម។

    សម្រាប់សាច់រឿងថ្មី ដែលមានវត្តមានលោកគ្រងតំណែងជាតួឯកនេះដែរ គឺនឹងធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ជាមួយនឹងសាច់រឿងថ្មី ក្រោមការនិពន្ធ និងផលិតពី Director ដ៏មានរសនិយមនៃជីវិតរស់នៅរបស់មនុស្សប្រចាំថ្ងៃ។ នៅក្នុងរឿងថ្មីនេះដែរ លោកសម្តែងជាតួអង្គ ធី ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយជានិស្ស័យ លោកបានជួបនឹង នារីម្នាក់ ដែលគេមានញាណដ៏ពិេសសមួយ គឺមើលឃើញពីអនាគតកាលតាមរយៈ ការទស្សន៍ទាយនៅលើផ្កាកុលាប។

    រ៉ូស៊ីតា ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបន្ទាប់ពីពេលនោះមក នាងក្លាយជាគ្រូទាយដ៏ល្បីល្បាញម្នាក់ ហើយបានទស្សន៍ទាយជាសាធារណៈទៅកាន់អ្នកសារព័ត៌មានថាថេរ៉ាយុជាតារាសម្តែងដ៏ល្បីម្នាក់នឹងធ្វើអោយស្ត្រីមានផ្ទៃពោះ និងមានកូនជាការសម្ងាត់។ ការទស្សន៍ទាយនោះធ្វើឱ្យធូរ៉េតជួបបញ្ហាហើយទំនាក់ទំនងរបស់ពួកគេក្លាយជាគូប្រជែងពីថ្ងៃនោះមក។ ប៉ុន្មានឆ្នាំក្រោយ មានព្រឹត្តិការណ៍សប្បុរសធម៌ ហើយម្ចាស់ផ្ទះអញ្ជើញ ធូរ៉េត និងតារាល្បី ៗ ៤ នាក់ជាភ្ញៀវពិសេសហើយក៏អញ្ជើញរ៉ូសាតាផងដែរ។ នាងបានប្រាប់ជោគវាសនារបស់ពួកគេផងដែរ ដែលតម្រូវឲ្យតារាល្បី ៗ ៥ រូបជ្រើសរើសយកផ្កាកុលាបផ្សេងៗគ្នាហើយប្រគល់ជូននាងដើម្បីអាន។ ពេលរ៉ូសាតាប៉ះផ្កាកុលាបទាំងនោះនាងបានឃើញឈុតឆាកពិរោះ ៗ របស់ធូរ៉េត និងនាងអោបថើប ស្រលាញ់គ្នាខ្លាំងណាស់ នាងពិតជាតក់ស្លុត។ ចុងក្រោយ ទំនាក់ទំនងរបស់ពួកគេមានភាពប្រសើរឡើងបន្តិចម្តង ៗ ដែលធ្វើឲ្យពួកគេ ឆ្លងកាត់ស្ថានភាពគ្រោះថ្នាក់ជាច្រើនដើម្បីស្វែងរកឧក្រិដ្ឋជនពិតប្រាកដដែលចង់សម្លាប់រ៉ូសាតា។ នេះគ្រាន់តែជាការសង្ខេបរឿងត្រ្ួសៗតែប៉ុណ្ណោះ ហើយមិនត្រឹមតែវត្តមានតារាសម្តែង លោក Jame Jirayu ប៉ុណ្ណោះទេ ក្នុងនោះ តួឯកស្រីគឺកញ្ញា Ice Preechaya Pongthananikorn ក៏មានការចូលរួមសម្តែងពីតារាជាច្រើនដូចជា៖

    លោក Mai Warit Sirisantana
    កញ្ញា Pear Pitchapa Phanthumchinda
    កញ្ញា Benz Kamonchanok Rodsatien
    លោក Jab Penpetch Benyakul
    កញ្ញា Noon Ramida Prapasanobon

    ដើម្បីចង់ដឹងសាច់រឿងដ៏ អ្នកគ្រូផ្កាកុលាបនឹងទស្សន៍ទាយពីជោគវាសនារបស់តួអង្គនីមួយៗ នៅទៅជាយ៉ាងណានោះ? សូមរង់ចាំទស្សនានៅក្នុងរឿង ទំនាយលាក់ស្នេហ៍ ដែលមានផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕

    ទស្សនាវីដេអូខ្លីខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay