ព័ត៌មានជាតិ
គ្រប់គ្នាបារម្ភឆ្លងកូវីដប្រភេទថ្មី ចំណែកពួកគាត់ជួបជុំផឹកសុី ថែមទាំងបង្កសម្លេងរំខានដល់អ្នកជិតខាងទៀត! ពិតជាមិនបានជួយគេហើយ នាំឲ្យសមត្ថកិច្ចរវល់ទៀត
BY Khmernote Media
March 24, 2021
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ខណ្ឌទួលគោក បានចុះដល់ទីតាំងជួបជុំផឹកសុី បង្កសម្លេងរំខាន ដេីម្បីធ្វេីការណែនាំ និងបញ្ឈប់សកម្មភាពរំខានទាំងនេះ ម្យ៉ាងវិញទៀតការជួបជុំមនុស្សច្រេីនគឺផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។ សូមចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល !!!



