បច្ចេកវិទ្យា

មានកម្មវិធីនេះ មិនបាច់ខ្លាចគេលួចលេខកូដសម្ងាត់ឡើយ! ហ៊ានតែលួចភ្លាម ឲ្យសញ្ញាភ្លែតតែម្ដង… (មានវីដេអូ)

BY
Khmernote Media
February 24, 2018

ប្រសិនបើអ្នកកំពុងចូលរួមក្នុងប្រព័ន្ធអ៊ីនថឺណេត នោះអ្នកនឹងដឹងហើយថា លើប្រព័ន្ធនេះគ្មាននរណាម្នាក់ដែលទទួលបានសុវត្ថិភាព 100% ឡើយ។ ដោយឡែក កាលពីមួយរយៈមុន យើងសង្កេតឃើញមានការវាយប្រហារជាច្រើនពីសំណាកជនខិលខូច ទៅលើគេហទំព័រធំៗមួយចំនួនដូចជា Yahoo, Equifax និង Yahoo ជាដើម។ ដូចនេះ ដើម្បីការពារខ្លួនពីបញ្ហានានា អ្នកគួរប្រើប្រាស់កម្មវិធីមួយនេះ។

1Password គឺជាកម្មវិធីដ៏អស្ចារ្យមួយដែលអាចផ្ដល់ឲ្យអ្នកនូវការការពារ និងនាធាថាលេខសម្ងាត់របស់អ្នកមានតែមួយដើម្បីដំណើរការលើអនឡាញ រឺគណនីនានាដែលអ្នកកំពុងប្រើប្រាស់។ អ្វីដែលរឹតតែអស្ចារ្យបំផុតនោះគឺ ជាមួយនឹងកម្មវិធីនេះ អ្នកនឹងទទួលបានការផ្ដល់ជាសញ្ញាភ្លាមៗ រាល់ពេលលេខសម្ងាត់របស់អ្នកត្រូវបានលួច រឺប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីអ្នក។

Troy Hunt គឺជាឈ្មោះបុគ្គលមួយរូបតែងឈរនៅពីក្រោយគេហទំព័រ Have I been Pwned? ដែលគេស្គាល់ថា ជាគេហទំព័រមួយមានសមត្ថភាពអាចឲ្យអ្នកឆែកមើលថា តើគណនីរបស់អ្នកត្រូវបានគេលួចជ្រៀតចូល រឺអត់។ Hunt បានប្រើប្រាស់ប្រព័ន្ធដំណើរការពិសេសលើអនឡាញ ដើម្បីបង្កើតនូវសេវាកម្មឆែកមើលលេខសម្ងាត់ថ្មី ហើយបច្ចុប្បន្ន 1Password បានប្រើប្រាស់មុខងារនេះដើម្បីបំពាក់លើកម្មវិធីខ្លួនដែរហើយ។

គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍថ្មីរបស់កម្មវិធីនេះមិនតម្រូវឲ្យអ្នកប្រើប្រាស់បង់ថ្លៃឡើយ។ ប៉ុន្ដែអ្នកមិនអាចប្រើអក្សរទាំងអស់ដើម្បីធ្វើជាលេខសម្ងាត់បានទេ ពោលគឺលុះត្រាតែមានលាយគ្នាជាមួយលេខខ្លះ។ មួយវិញទៀត ដើម្បីឆែកមើលថា តើលេខសម្ងាត់របស់អ្នកត្រូវបានលួច រឺអត់ សូមចូលទៅកាន់គេហទំព័រ 1Password.com រួចវាយបញ្ចូលគណនីអ្នក បន្ទាប់មកចុច Shift-Control-Option-C សម្រាប់ Mac រឺ Shift+Ctrl+Alt+C សម្រាប់ Windows ដើម្បីដោះសោរមុខងារថ្មីនេះ។

Fu

ខ្មែរណូត

ប្រភព៖ bgr

Share This Post: