ព័ត៌មានជាតិ
ស្ត្រីម្នាក់ធ្វើដំណើរពីភ្នំពេញ មកស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ១៩ ត្រូវគ្រូពេទ្យមកយកទៅភ្នំពេញវិញទាំងយប់
BY Khmernote Media
March 25, 2021
ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ពីអាជ្ញាធរស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នៅថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ត្រីម្នាក់ឈ្មោះ ហីន ថាញ់សុផា អាយុ២៨ ឆ្នាំ ធ្វើដំណើរមកពីភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលមកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច នៅវេលាម៉ោង១៦ និង០០ នាទី និងបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ពីក្រុមគ្រូពេទ្យរាជធានីភ្នំពេញ។

ឈ្មោះខាងលើត្រូវបានក្រុមគ្រូពេទ្យមកទទួល ដើម្បីព្យាបាលនៅមន្ទីរពេទ្យភ្នំពេញវិញ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុងសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាលស្វែងរកអ្នកពាក់ព័ន្ធជាមួយឈ្មោះខាងលើ៕

