ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ទីបំផុត បាសឆ្លាតវៃ បិសាចសំឡេងជំនាន់ទី2 Huawei Sound ដាក់លក់ក្នុងតម្លៃត្រឹមតែ…

    BY Liny Chan March 25, 2021
    ទីបំផុត បាសឆ្លាតវៃ បិសាចសំឡេងជំនាន់ទី2 Huawei Sound ដាក់លក់ក្នុងតម្លៃត្រឹមតែ…

    ភ្នំពេញ ថ្ងៃទី 24 មីនា 2021 ទីបំផុត ក្រុមហ៊ុនហួវៃដាក់លក់ Huawei Sound បាសឆ្លាតវៃ បិសាចសំឡេងជំនាន់ទី2 ជាផ្លូវការក្នុងប្រទេសយើងក្នុងតម្លៃត្រឹមតែ $159។ សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចស្វែងរកជាងនៅតាម Huawei Showroom ហាងដៃគូរសហការដែលនៅក្បែរលោកអ្នកជាងគេ។

    លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាបានឲ្យដឹង Huawei Sound ជំនាន់ទី2 លើកនេះគឺពិតជាមិនធម្មតានោះទេ ដោយក្រុមហ៊ុនបានឲ្យ រហ័ស្សនាមថាជាបិសាចសំឡេងជំនាន់ទី2 ដែលមាន គុណភាពសម្លេងលាន់លឺដូចរន្ទះ ពិរោះរណ្តំចិត្តបែប Surround Sound ដោយសារបំពាក់នូវបាស Devialet 4 គ្រាប់ ភ្ជាប់បច្ចេកវិទ្យា SAM® 2.0 (ជំនាន់ទី 2) របស់ក្រុមហ៊ុន Devialet បច្ចេកវិទ្យាសំឡេងឈានមុខគេ ដែលមានតម្លៃខ្ពស់បំផុតលំដាប់ពិភពក្នុងពិភពលោក។

    លោកបានបន្ថែមថា “ Huawei Sound បិសាចសំឡេងជំនាន់ទី2 ទ្រទ្រង់នូវបច្ចេកវិទ្យា Huawei Share នឹងបំពេញតម្រូវការសម្រាប់អ្នកចូលចិត្ត កម្សាន្តអារម្មណ៍តាមរយៈសម្លេងពិរោះរណ្តំគ្មានសម្លេងរំខាន មិនថានៅបន្ទប់គេង ការិយាល័យ ឬរមណីយដ្ឋានផ្សេងៗ។

    Huawei Sound ជំនាន់ទី 2 នឹងផ្តល់នូវបទពិសោធន៍ថ្មី នៃរបត់ការរស់បែបសម័យបច្ចេកវិទ្យា អនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្លក់នូវសំឡេងលាន់លឺឆ្វាច ពិរោះរណ្តំចិត្ត ហាក់បីដូចជា កំពុងស្ថិតនៅក្នុងស្ទូឌីយោ ឬក៏កំពុងតែស្ថិតនៅក្លឹបកម្សាន្តអញ្ចឹងដែរ។ ចំណែកឯ បច្ចេកវិទ្យា Huawei Share បង្កលក្ខណៈកាន់តែងាយស្រួល អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ប្លូធូដោយស្វ័យប្រវត្តិពីទូរស័ព្ទទៅកាន់ Huawei Sound ដោយគ្រាន់តែដាក់ទូរស័ព្ទប៉ះបាសឆ្លាតវៃមួយនេះតែបន្តិចជាការស្រេច! Huawei Sound ត្រូវបានទទួលស្គាល់ពីកម្រិតសំឡេងស្តង់ដារ (Hi-Res Certification) ដោយស្ថាប័ន Japan Audio Society (JAS) and Consumer Electronics Association (CEA). ប្រទេសជប៉ុន។

    បិសាចសំឡេងជំនាន់ទី2 Huawei Sound ត្រូវបានរចនាឡើង មានរូបរាងផ្ចិតផ្ចង់ជាមួយនឹងទម្ងន់កាន់តែស្រាលជាងមុនគឺត្រឹមតែ 2.2kg ពណ៌ខ្មៅ ធន់នឹងសីតុណ្ហភាពចន្លោះពី -20 °C~+70 °C Huawei ប្រេកង់ 40ហឺត មាន CPU (GHZ) 4 core 1.5Ghz (MediaTek MT8518) មានរ៉េម RAM 512MB DDR និង ROM 8 GB FLASH។

    សរុបមក Huawei Sound ជំនាន់ទី2 មានតម្លៃ $159 អាចនឹងឆក់យកប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីសំណាកអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ដោយសម្អាងលើគុណភាព និងលក្ខណៈសម្បត្តិដូចរៀបរាប់ខាងលើ។

    Share This Post: