ព័ត៌មានជាតិ
សាលារាជធានីភ្នំពេញ បញ្ជាក់ពីទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំពោះមនុស្សចាស់វ័យ៦០ឆ្នាំឡើង
BY Khmernote Media
March 25, 2021
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងបញ្ជីឈ្មោះទីតាំងនិងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាននៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសរុប១៩កន្លែង ក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន