ព័ត៌មានជាតិ
អ្នកធ្លាប់ទៅហូបអាហារនៅហាង The Asia Kitchen សាខា ផ្សារទំនើបអ៊ីអន ១ ចាប់ពីថ្ងៃទី១៩ ខែមីនា បើមានអាការៈមិនស្រួលខ្លួន ប្រញាប់ទៅធ្វើតេស្តភ្លាម
BY Khmernote Media
March 25, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ ហាង The Asia Kitchen សាខា ផ្សារទំនើបអ៊ីអន ១ (AEON 1) ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៤៖៥០ តទៅ។

សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
