ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកចរន្តអគ្គិសនីតាមតំបន់ចំនួន៣ខណ្ឌ ដោយសាររថយន្តបែនដឹកដីមួយគ្រឿងមិនបានទម្លាក់បែន ទាក់ខ្សែភ្លើងបាក់បង្គោលអស់មួយដើម

    BY Khmernote Media March 25, 2021
    ផ្អាកចរន្តអគ្គិសនីតាមតំបន់ចំនួន៣ខណ្ឌ ដោយសាររថយន្តបែនដឹកដីមួយគ្រឿងមិនបានទម្លាក់បែន ទាក់ខ្សែភ្លើងបាក់បង្គោលអស់មួយដើម

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភំ្នពេញ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F19&F22) មូលហេតុមានរថយន្តបែនដឹកដីមិនបានទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅរួមមាន៖

    ទី១.ផ្លូវចំការដូង ភូមិខ្វា ភូមិស្រុកចេក ភូមិព្រែកប្រណាក់ ភូមិបានគូ សង្កាត់ជើងឯក សង្កាត់ដង្កោ និងសង្កាត់ព្រៃស ខណ្ឌដង្កោ
    ទី២.សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
    ទី៣.សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ
    ទី៤.ភូមិតាក្តុល ភូមិខ្ពប១ ភូមិខ្ពប២ ភូមិព្រែកហូខាងលិច និងភូមិព្រែកហូខាងកើត សង្កាត់ព្រែកសំរោង សង្កាត់តាក្ដុល សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៨៖០០នាទីល្ងាច។

    អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: